ព្រះត្រៃបិដក ភាគ ៨៥
នូវចិត្តដែលរួចស្រឡះ។បេ។ នូវចិត្តដែលមិនទាន់រួចស្រឡះ ថាចិត្តមិនទាន់រួចស្រឡះដូច្នេះ មានដែរឬ។ អើ។ បើបុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលមិនទាន់រួចស្រឡះ ថាចិត្តមិនទាន់រួចស្រឡះដូច្នេះ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។
[៦២១] ញាណ ក្នុងអារម្មណ៍គឺផស្សៈ បុគ្គលគួរនិយាយថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ឬ។ អើ។ បើញាណ ក្នុងអារម្មណ៍គឺផស្សៈ បុគ្គលគួរនិយាយថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។ ញាណ ក្នុងអារម្មណ៍គឺវេទនា។បេ។ ញាណ ក្នុងអារម្មណ៍គឺសញ្ញា ញាណក្នុងអារម្មណ៍គឺចេតនា ញាណក្នុងអារម្មណ៍គឺចិត្ត ញាណក្នុងអារម្មណ៍គឺសទ្ទ ញាណក្នុងអារម្មណ៍គឺវីរិយៈ ញាណក្នុងអារម្មណ៍គឺសតិ ញាណក្នុងអារម្មណ៍គឺសមាធិ ញាណក្នុងអារម្មណ៍គឺបញ្ញា។បេ។ ញាណក្នុងអារម្មណ៍គឺរាគៈ។បេ។ ញាណក្នុងអារម្មណ៍គឺទោសៈ។បេ។
ID: 637652627024804254
ទៅកាន់ទំព័រ៖