ព្រះត្រៃបិដក ភាគ ៨៥

ញាណ​ក្នុង​អារម្មណ៍​គឺ​អនោត្តប្បៈ បុគ្គល​គួរ​និយាយ​ថា ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) ឬ។ អើ។ បើ​ញាណ ក្នុង​អារម្មណ៍​គឺ​អនោត្តប្បៈ បុគ្គល​គួរ​និយាយ​ថា ញាណ ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ញាណ ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) មានចិត្តជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ។
 [៦២២] ញាណ ក្នុង​អារម្មណ៍​គឺ​ផស្សៈ បុគ្គល​មិន​គួរ​និយាយ​ថា ញាណ ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) ទេឬ។ អើ។ ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​ផស្សៈ (មាន) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ក្នុង​អារម្មណ៍​គឺ​វេទនា។បេ។ ញាណ​ក្នុង​អារម្មណ៍​គឺ​សញ្ញា។បេ។ ញាណ​ក្នុង​អារម្មណ៍​គឺ​អនោត្តប្បៈ បុគ្គល​មិន​គួរ​និយាយ​ថា ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) ទេឬ។ អើ។ ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​អនោត្តប្បៈ (មាន) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637652627250585456
ទៅកាន់ទំព័រ៖