ព្រះត្រៃបិដក ភាគ ៨៥

បុគ្គល​ដឹង​នូវ​ភាព​នៃ​ហេតុ​ប្ប​ច្ច័​យ ដឹង​នូវ​ភាព​នៃ​អារម្មណ​ប្ប​ច្ច័​យ ដឹង​នូវ​ភាព​នៃ​អធិបតិ​ប្ប​ច្ច័​យ ដឹង​នូវ​ភាព​នៃ​អនន្តរ​ប្ប​ច្ច័​យ ដឹង​នូវ​ភាព​នៃ​សម​នន្ត​រប្ប​ច្ច័​យជា​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦២៦] ញាណ​ក្នុង​អនាគត មាន​ឬ។ អើ។ ញាណ​ក្នុង​សោតាបត្តិ​មគ្គ របស់​បុគ្គល​ជា​គោត្រភូ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ក្នុង​សោតាបត្តិផល របស់​បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល។បេ។ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល។បេ។ ញាណ​ក្នុង​អរហត្ត របស់​បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦២៧] បុគ្គល​មិន​គួរ​និយាយ​ថា ញាណ​ក្នុង​អនាគត មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ អន្តរាយ​ទាំងឡាយ ៣ យ៉ាងគឺ អន្តរាយ​អំពី​ភ្លើង ១ អន្តរាយ​អំពី​ទឹក ១ អន្តរាយ​អំពី​ការ​បែកបាក់​គ្នា​នៃ​ជន​ពីរ​នាក់ ១ នៃ​ក្រុង​បា​ដលិ​បុត្ត នឹង​មាន ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ញាណ​ក្នុង​អនាគត មាន។

ចប់ អនាគត​ញ្ញាណ​កថា។

ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637652628090273045
ទៅកាន់ទំព័រ៖