ព្រះត្រៃបិដក ភាគ ៨៥
ច្រាសនូវប៉ូវថៅនោះ ដោយប៉ូវថៅនោះ ចាំងនូវដឹងនោះ ដោយដឹងនោះ កាប់នូវកាំបិតនោះ ដោយកាំបិតនោះ ដេរនូវម្ជុលនោះ ដោយម្ជុលនោះ ស្ទាបអង្អែលនូវចុងម្រាមនោះ ដោយចុងម្រាមនោះ ស្ទាបអង្អែលនូវចុងច្រមុះនោះ ដោយចុងច្រមុះនោះ ស្ទាបអង្អែលនូវក្បាលនោះ ដោយក្បាលនោះ លាងនូវលាមកនោះ ដោយលាមកនោះ លាងនូវមូត្រនោះ ដោយមូត្រនោះ លាងនូវទឹកមាត់នោះ ដោយទឹកមាត់នោះ លាងនូវខ្ទុះនោះ ដោយខ្ទុះនោះ លាងនូវឈាមនោះ ដោយឈាមនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦២៩] បុគ្គលមិនគួរនិយាយថា ញាណក្នុងបច្ចុប្បន្ន មានទេឬ។ អើ។ កាលបុគ្គលឃើញនូវសង្ខារទាំងពួង ដោយសភាពជារបស់មិនទៀង ក្រែងឃើញនូវញាណនោះ ដោយសភាពជារបស់មិនទៀងដែរឬ។ អើ។ បើកាលបុគ្គលឃើញនូវសង្ខារទាំងពួង ដោយសភាពជារបស់មិនទៀង ឃើញនូវញាណនោះ ដោយសភាពជារបស់មិនទៀង ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ញាណក្នុងបច្ចុប្បន្ន មាន។
ចប់ បច្ចុប្បន្នញ្ញាណកថា។
ID: 637652628661523011
ទៅកាន់ទំព័រ៖