ព្រះត្រៃបិដក ភាគ ៨៥
[៦៣១] បុគ្គលមិនគួរនិយាយថា ញាណក្នុងផល របស់សាវ័ក មានឬ។ អើ។ សាវ័កមិនមានញាណទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ញាណក្នុងផល របស់សាវ័ក មាន។
ចប់ ផលញ្ញាណកថា។
ចប់ បញ្ចមវគ្គ។
ឧទ្ទាននៃបញ្ចមវគ្គនោះគឺ
និយាយអំពីវិមុត្តិញ្ញាណ ឈ្មោះថាវិមុត្ត ១ អសេក្ខញ្ញាណ របស់សេក្ខបុគ្គល ១ វិបរីតញ្ញាណ ១ ញាណក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មាន ១ ញាណទាំងពួង ឈ្មោះថាបដិសម្ភិទា ១ សម្មតិញ្ញាណ ១ ញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) ១ ញាណក្នុងអនាគត ១ ញាណក្នុងបច្ចុប្បន្ន ១ ញាណក្នុងផល របស់សាវ័ក ១។
ចប់ មហាបណ្ណាសកៈ។
វគ្គនិយាយពីបុគ្គល បានឈ្មោះថាសត្វជាដើម ១ វគ្គនិយាយពីទេវតាជាពួកនៃមារ នាំយករបស់ដែលមិនស្អាតឲ្យដល់ព្រះអរហន្ត ១ វគ្គនិយាយពីកម្លាំងនៃព្រះតថាគតជាដើម ១ វគ្គនិយាយពីគ្រហស្ថបានសម្រេចជាព្រះអរហន្ត ១ និងវគ្គនិយាយពីវិមុត្តិ ១ ទៀត ជាគម្រប់ ៥។
ID: 637652629209960376
ទៅកាន់ទំព័រ៖