ព្រះត្រៃបិដក ភាគ ៨៥
បុគ្គលពួកខ្លះ ឈានចុះកាន់អសង្ខតៈ បានចំពោះនូវអសង្ខតៈ ញុំាងអសង្ខតៈឲ្យកើតឡើង ឲ្យកើតឡើងព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះឡើង ឲ្យដុះដាលឡើង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៣៥] និយាមៈ ជាអសង្ខតៈឬ។ អើ។ មគ្គ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មគ្គ ជាអសង្ខតៈឬ។ អើ។ និយាមៈជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបត្តិនិយាមៈជាអសង្ខតៈឬ។ អើ។ សោតាបត្តិមគ្គជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបត្តិមគ្គ ជាសង្ខតៈឬ។ អើ។ សោតាបត្តិនិយាមៈ ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិនិយាមៈ។បេ។ អនាគាមិនិយាមៈ។បេ។ អរហត្តនិយាមៈ ជាអសង្ខតៈឬ។ អើ។ អរហត្តមគ្គ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរហត្តមគ្គ ជាសង្ខតៈឬ។ អើ។ អរហត្តនិយាមៈជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652629764804175
ទៅកាន់ទំព័រ៖