ព្រះត្រៃបិដក ភាគ ៨៥
មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧១] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលដឹង កាលឃើញ មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនដឹង មិនពោលនូវការអស់ទៅនៃអាសវៈ របស់បុគ្គល កាលមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គលកាលដឹងដូចម្តេច កាលឃើញដូចម្តេច (ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹង កាលឃើញយ៉ាងនេះថា) រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ សេចក្តីវិនាសទៅនៃរូបដូច្នេះ វេទនាដូច្នេះ។បេ។ សញ្ញាដូច្នេះ។បេ។ សង្ខាទាំងឡាយដូច្នេះ។បេ។ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅនៃវិញ្ញាណដូច្នេះ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈរបស់បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះ ដូច្នេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៧២] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈរបស់បុគ្គលកាលដឹង កាលឃើញ
ID: 637652536559443238
ទៅកាន់ទំព័រ៖