ព្រះត្រៃបិដក ភាគ ៨៥

 [៦៤២] បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​ការតាំងនៅ​នៃ​ធម៌ ភាព​នៃ​ការកំណត់​នូវ​ធម៌​ណា​ថា សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ ជា​អសង្ខ​តៈ និព្វាន ជា​អសង្ខ​តៈ​ឬ។ អើ។ អសង្ខ​តៈ​មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អើ។ ទីពឹង​មាន​ពីរ។បេ។ ការ​វិនាស​ទៅ​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៤៣] បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​ការតាំងនៅ​នៃ​ធម៌ ភាព​នៃ​ការកំណត់​នូវ​ធម៌​ណា​ថា សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ ជា​អសង្ខ​តៈ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​ការតាំងនៅ​នៃ​ធម៌ ភាព​នៃ​ការកំណត់​នូវ​ធម៌​ណា​ថា វិញ្ញាណ (កើតមាន) ព្រោះ​សង្ខារ​ជា​បច្ច័យ ជា​អសង្ខ​តៈ និព្វាន ជា​អសង្ខ​តៈ​ឬ។ អើ។ អសង្ខ​តៈ​មាន ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ៣ ឬ។ អើ។ ទីពឹង មាន ៣។បេ។ ការ​វិនាស​ទៅ​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637652631083241796
ទៅកាន់ទំព័រ៖