ព្រះត្រៃបិដក ភាគ ៨៥
ការវិនាសទៅក្តី នៃនិព្វានទាំង ៤ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៤៦] ទុក្ខសច្ច ជាអសង្ខតៈឬ។ អើ។ ទុក្ខ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទុក្ខសច្ច ជាអសង្ខតៈឬ។ អើ។ ទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សមុទយសច្ច ជាអសង្ខតៈឬ។ អើ។ សមុទយៈ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សមុទយសច្ច ជាអសង្ខតៈឬ។ អើ។ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មគ្គសច្ច ជាអសង្ខតៈឬ។ អើ។ មគ្គ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មគ្គសច្ច ជាអសង្ខតៈឬ។ អើ។ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៤៧] ទុក្ខ ជាសង្ខតៈឬ។ អើ។ ទុក្ខសច្ច ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាសង្ខតៈឬ។ អើ។
ID: 637652631621367589
ទៅកាន់ទំព័រ៖