ព្រះត្រៃបិដក ភាគ ៨៥

ទុក្ខសច្ច ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សមុទយៈ ជា​សង្ខ​តៈ​ឬ។ អើ។ សមុទយសច្ច ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមតណ្ហា ភវតណ្ហា វិភវ​តណ្ហា ជា​សង្ខ​តៈ​ឬ។ អើ។ សមុទយសច្ច ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មគ្គ ជា​សង្ខ​តៈ​ឬ។ អើ។ មគ្គសច្ច ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ជា​សង្ខ​តៈ​ឬ។ អើ។ មគ្គសច្ច ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៤៨] និ​រោស​ច្ច ជា​អសង្ខ​តៈ និរោធ ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ ទុក្ខសច្ច ជា​អសង្ខ​តៈ ទុក្ខ ជា​អសង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និរោធ​សច្ច ជា​អសង្ខ​តៈ និរោធ ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ សមុទយសច្ច ជា​អសង្ខ​តៈ សមុទយ ជា​អសង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និរោធ​សច្ច ជា​អសង្ខ​តៈ និរោធ​ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ មគ្គសច្ច ជា​អសង្ខ​តៈ មគ្គ ជា​អសង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637652631836992176
ទៅកាន់ទំព័រ៖