ព្រះត្រៃបិដក ភាគ ៨៥

អា​រុ​ប្ប​កថា


 [៦៥១] អាកាសានញ្ចាយតនៈ ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន ជាទី​ពឹង ជាទី​ជ្រកកោន ជាទី​ការពារ ជាទី​ប្រព្រឹត្តទៅ​ខាងមុខ ជាទី​មិន​ច្យុត ជាទី​មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាកាសានញ្ចាយតនៈ ជា​អសង្ខ​តៈ ចុះ​និព្វាន ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន ២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន២ ឬ។ អើ។ ទីពឹង មាន២។បេ។ ការ​វិនាស​ទៅ​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាកាសានញ្ចាយតនៈ ជា​អសង្ខ​តៈ​ឬ។ អើ។ អាកាសានញ្ចាយតនៈ គឺជា​ភព ជាគ​តិ ជាស​ត្តា​វា​សៈ ជា​សំសារ ជា​កំណើត ជា​វិញ្ញា​ណដ្ឋិ​តិ ជា​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អើ។ អសង្ខ​តៈ គឺជា​ភព ជាគ​តិ ជាស​ត្តា​វា​សៈ ជា​សំសារ ជា​កំណើត ជា​វិញ្ញា​ណដ្ឋិ​តិ ជា​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម​ដែល​ចូល​ទៅកាន់​អាកាសានញ្ចាយតនៈ មាន​ឬ។ អើ។ កម្ម​ដែល​ចូល​ទៅកាន់​អសង្ខ​តៈ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​ដែល​ចូល​ទៅកាន់​អាកាសានញ្ចាយតនៈ មាន​ឬ។ អើ។ ពួក​សត្វ​ដែល​ចូល​ទៅកាន់​អសង្ខ​តៈ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637652632353241674
ទៅកាន់ទំព័រ៖