ព្រះត្រៃបិដក ភាគ ៨៥
[៦៥២] ពួកសត្វ រមែងកើត ចាស់ ស្លាប់ ច្យុត កើតឡើង ក្នុងអាកាសានញ្ចាយតនៈឬ។ អើ។ ពួកសត្វ រមែងកើត ចាស់ ស្លាប់ ច្យុត កើតឡើង ក្នុងអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៥៣] វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអាកាសានញ្ចាយតនៈឬ។ អើ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាកាសានញ្ចាតយនៈ គឺចតុវោការភពឬ។ អើ។ អសង្ខតៈ គឺ ចតុវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៥៤] បុគ្គលមិនគួរនិយាយថា អារុប្បៈ ៤ ជាអសង្ខតៈឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា អារុប្បៈ ៤ ជាធម៌មិនញាប់ញ័រឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អារុប្បៈ ៤ ជាធម៌មិនញាប់ញ័រ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អារុប្បៈ ៤ ជាអសង្ខតៈ។
ចប់ អារុប្បៈកថា។
ID: 637652632619336060
ទៅកាន់ទំព័រ៖