ព្រះត្រៃបិដក ភាគ ៨៥

និរោធ​សមាបត្តិ​កថា


 [៦៥៥] និរោធ​សមាបត្តិ ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន​ជាទី​ពឹង ជាទី​ជ្រកកោន ជាទី​ការពារ ជាទី​ប្រព្រឹត្តទៅ​ខាងមុខ ជាទី​មិន​ច្យុត ជាទី​មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និរោធ​សមាបត្តិ ជា​អសង្ខ​តៈ ចុះ​និព្វាន ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន ២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ២ ឬ។ អើ។ ទីពឹង មាន ២។បេ។ ការ​វិនាស​ទៅ​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និរោធ​សមាបត្តិ ជា​អសង្ខ​តៈ​ឬ។ អើ។ មាន​បុគ្គល​ពួក​ខ្លះ ចូលកាន់​និរោធ បាន​ចំពោះ​នូវ​និរោធ ញុំា​ងនិ​រោធ ឲ្យ​កើតឡើង ឲ្យ​កើតឡើង​ព្រម ឲ្យ​តាំង​ឡើង ឲ្យ​តាំង​ឡើង​ព្រម ឲ្យ​លូត​ឡើង ឲ្យ​លាស់​ឡើង ឲ្យ​ដុះឡើង ឲ្យ​ដុះដាល​ឡើង​ឬ។ អើ។ មាន​បុគ្គល​ពួក​ខ្លះ ចូលកាន់​អសង្ខ​តៈ បាន​ចំពោះ​នូវ​អសង្ខតធម៌ ញុំាង​អសង្ខតធម៌ ឲ្យ​កើតឡើង ឲ្យ​កើតឡើង​ព្រម ឲ្យ​តាំង​ឡើង ឲ្យ​តាំង​ឡើង​ព្រម ឲ្យ​លូត​ឡើង ឲ្យ​លាស់​ឡើង ឲ្យ​ដុះឡើង ឲ្យ​ដុះដាល​ឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​ផូរផង់ ការ​ចេញ ព្រោះ​និរោធ រមែង​ប្រាកដ​ឬ។ អើ។ ការ​ផូរផង់ ការ​ចេញ ព្រោះ​អសង្ខ​តៈ រមែង​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 637652632865585517
ទៅកាន់ទំព័រ៖