ព្រះត្រៃបិដក ភាគ ៨៥

មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​មិនដឹង មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​មិនឃើញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​ដូចម្តេច កាល​ឃើញ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញថា នេះ​ជា​ទុក្ខ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​ថា នេះ​ជា​ទុក្ខ​សមុទ័យ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញថា នេះ​ជា​ទុក្ខនិរោធ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញថា នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​យ៉ាងនេះ កាល​ឃើញ​យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៧៣] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល កាល​មិនដឹង​ច្បាស់ មិនកំណត់​ដឹង មិន​បន្ទោបង់ មិន​លះបង់ នូវ​ធម៌​ទាំងពួង មិន​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល កាល​ដឹង​ច្បាស់ កំណត់​ដឹង បន្ទោបង់ លះបង់​នូវ​ធម៌​ទាំងពួង គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637652536817724112
ទៅកាន់ទំព័រ៖