ព្រះត្រៃបិដក ភាគ ៨៥

។បេ។ កាល​បុគ្គល​ចូលកាន់​និរោធ វចីសង្ខារ​រលត់​មុន តទៅ ទើប​កាយសង្ខារ​រលត់ តទៅ ទើប​ចិត្តសង្ខារ​រលត់​ឬ។ អើ។ កាល​បុគ្គល​ចូលកាន់​អសង្ខ​តៈ វចីសង្ខារ​រលត់​មុន តទៅ ទើប​កាយសង្ខារ​រលត់ តទៅ ទើប​ចិត្តសង្ខារ​រលត់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាល​បុគ្គល​ចេញ​ចាក​និរោធ ចិត្តសង្ខារ​កើតឡើង​មុន តទៅ ទើប​កាយសង្ខារ​កើត តទៅ ទើប​វចីសង្ខារ​កើត​ឬ។ អើ។ កាល​បុគ្គល​ចេញ​ចាក​អសង្ខ​តៈ ចិត្តសង្ខារ​កើតឡើង​មុន តទៅ ទើប​កាយសង្ខារ​កើត តទៅ ទើប​វចីសង្ខារ​កើត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៥៦] ផស្សៈ ៣ គឺ សុញ្ញ​តផស្សៈ ១ អនិមិត្ត​ផស្សៈ ១ អប្ប​ណិ​ហិត​ផស្សៈ ១ រមែង​ពាល់ត្រូវ​នូវ​បុគ្គល​ដែល​ចេញ​អំពី​និរោធ​ឬ។ អើ។ ផស្សៈ ៣ គឺ សុញ្ញ​តផស្សៈ ១ អនិមិត្ត​ផស្សៈ ១ អប្ប​ណិ​ហិត​ផស្សៈ ១ រមែង​ពាល់ត្រូវ​នូវ​បុគ្គល​ដែល​ចេញ​អំពី​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637652633221366941
ទៅកាន់ទំព័រ៖