ព្រះត្រៃបិដក ភាគ ៨៥
[៦៥៧] ចិត្តរបស់បុគ្គលដែលចេញអំពីនិរោធ ឱនទៅកាន់វិវេក ឈមទៅកាន់វិវេក ងាកទៅកាន់វិវេកដែរឬ។ អើ។ ចិត្តរបស់បុគ្គលដែលចេញអំពីអសង្ខតៈ ឱនទៅកាន់វិវេក ឈមទៅកាន់វិវេក ងាកទៅកាន់វិវេកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៥៨] បុគ្គលមិនគួរនិយាយថា និរោធសមាបត្តិ ជាអសង្ខតៈទេឬ។ អើ។ និរោធសមាបត្តិ ជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ និរោធសមាបត្តិ ជាអសង្ខតៈ។
ចប់ និរោធសមាបត្តិកថា។
អាកាសកថា
[ ៦៥៩] អាកាស ជាអសង្ខតៈឬ។ អើ។ និព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៦០] អាកាស ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មាន ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មាន ២ ឬ។ អើ។ ទីពឹង មាន ២។បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652633631679173
ទៅកាន់ទំព័រ៖