ព្រះត្រៃបិដក ភាគ ៨៥
[៦៦១] អាកាស ជាអសង្ខតៈឬ។ អើ។ មានបុគ្គលពួកខ្លះ ធ្វើនូវទីមិនមែនជាអាកាស ឲ្យជាអាកាសឬ។ អើ។ មានបុគ្គលពួកខ្លះ ធ្វើនូវសង្ខតៈ ឲ្យជាអសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៦២] មានបុគ្គលពួកខ្លះ ធ្វើនូវអាកាស ឲ្យទៅជាមិនមែនអាកាសឬ។ អើ។ មានបុគ្គលពួកខ្លះ ធ្វើនូវអសង្ខតៈ ឲ្យជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៤៣] ពួកសត្វស្លាប តែងហើរទៅ ព្រះចន្រ្ទ និងព្រះអាទិត្យតែងចរទៅ ពួកផ្កាយ តែងចរទៅ ពួកជន តែងសម្តែងឫទ្ធិ តែងញុំាងដើមដៃឲ្យកម្រើក ញុំាងបាតដៃឲ្យកម្រើក បោះដុំដី បោះដំបង បោះរឹទ្ធិ បោះកូនសរ នៅក្នុងអាកាសបានឬ។ អើ។ ពួកសត្វស្លាប តែងហើរទៅ ព្រះចន្រ្ទ និងព្រះអាទិត្យ តែងចរទៅ ពួកផ្កាយ តែងចរទៅ ពួកជន តែងសម្តែងឫទ្ធិ តែងញុំាងដើមដៃឲ្យកម្រើក ញុំាងបាតដៃឲ្យកម្រើក បោះដុំដី បោះដំបង បោះរឹទ្ធិ បោះកូនសរ ទៅក្នុងអសង្ខតៈបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652633907929413
ទៅកាន់ទំព័រ៖