ព្រះត្រៃបិដក ភាគ ៨៥

 [៦៦៤] ពួក​ជន​បិទបាំង​នូវ​អាកាស ហើយ​ធ្វើ​ផ្ទះ​ទាំងឡាយ ធ្វើ​ជង្រុក​ទាំងឡាយ​បាន​ឬ។ អើ។ ពួក​ជន​បិទបាំង​នូវ​អសង្ខ​តៈ ហើយ​ធ្វើ​ផ្ទះ​ទាំងឡាយ ធ្វើ​ជង្រុក​ទាំងឡាយ​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៦៥] កាល​អណ្តូង ដែលគេ​ជីក អាកាស ទៅជា​មិនមែន អាកាស​ឬ។ អើ។ សង្ខ​តៈ ទៅជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៦៦] កាល​អណ្តូង​ទទេ ដែលគេ​ដាក់​ទឹក​ពេញ កាល​ជង្រុក​ទទេ ដែលគេ​ដាក់ឲ្យ​ពេញ កាល​ក្អម​ទទេ ដែលគេ​ដាក់​ទឹក​ពេញ អាកាស រមែង​បាត់​ឬ។ អើ។ អសង្ខ​តៈ រមែង​បាត់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៦៧] បុគ្គល​មិន​គួរ​និយាយ​ថា អាកាស ជា​អសង្ខ​តៈ​ឬ។ អើ។ អាកាស ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ អាកាស ជា​អសង្ខ​តៈ។

ចប់ អាកាស​កថា។

ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637652634225742212
ទៅកាន់ទំព័រ៖