ព្រះត្រៃបិដក ភាគ ៨៥

អាកា​សស​និ​ទស្សនោ​តិក​ថា


 [៦៦៨] អាកាស ជាស​និ​ទស្សនៈ (ប្រកបដោយ​ការ​មើលឃើញ) ឬ។ អើ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែល​បុគ្គល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ រមែង​ប៉ះពាល់​ក្នុង​ចក្ខុ មកកាន់​គន្លង​នៃ​ចក្ខុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៦៩] អាកាស ជាស​និ​ទស្សៈ​ឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​អាកាស​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៧០] ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​អាកាស​ផង​ឬ។ អើ។ ចក្ខុវិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​អាកាស​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ មិន​មាន​ទេ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​រូប​ទាំងឡាយ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​រូប​ទាំងឡាយ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​អាកាស​ផង​ទេ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637652634541679218
ទៅកាន់ទំព័រ៖