ព្រះត្រៃបិដក ភាគ ៨៥

 [៦៧១] បុគ្គល​មិន​គួរ​និយាយ​ថា អាកាស ជាស​និ​ទស្សនៈ​ទេ​ឬ។ អើ។ ក្រែង​អ្នក​ឃើញ​នូវ​ចន្លោះ​នៃ​ដើមឈើ​ពីរ នូវ​ចន្លោះ​នៃ​សសរ​ពីរ នូវ​ប្រហោង​នៃ​កូនសោ នូវ​ប្រហោង​នៃ​បង្អួច​ដែរ​ឬ។ អើ។ បើ​អ្នក​ឃើញ​នូវ​ចន្លោះ​នៃ​ដើមឈើ​ពីរ នូវ​ចន្លោះ​នៃ​សសរ​ពីរ នូវ​ប្រហោង​នៃ​កូនសោ នូវ​ប្រហោង​នៃ​បង្អួច​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា អាកាស ជាស​និ​ទស្សនៈ​ដែរ។

ចប់ អាកា​សស​និ​ទស្សនោ​តិក​ថា។


បឋវី​ធា​តុស​និ​ទស្សនា​ត្យា​ទិ​កថា


 [៦៧២] បឋវីធាតុ ជាស​និ​ទស្សនៈ​ឬ។ អើ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែល​បុគ្គល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ រមែង​ប៉ះពាល់​ក្នុង​ចក្ខុ មកកាន់​គន្លង​នៃ​ចក្ខុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៧៣] បឋវីធាតុ ជាស​និ​ទស្សនៈ​ឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​បឋវីធាតុ​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637652634867460965
ទៅកាន់ទំព័រ៖