ព្រះត្រៃបិដក ភាគ ៨៥
[៦៧៤] ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវបឋវីធាតុផងឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវបឋវីធាតុផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវបឋវីធាតុផងទេ។
[៦៧៥] បុគ្គលមិនគួរនិយាយថា បឋវីធាតុ ជាសនិទស្សៈទេឬ។ អើ។ ក្រែងអ្នកឃើញផែនដី ថ្ម ភ្នំ ដែរឬ។ អើ។ បើអ្នកឃើញផែនដី ថ្ម ភ្នំដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បឋវីធាតុ ជាសនិទស្សនៈដែរ។បេ។ បុគ្គលមិនគួរនិយាយថា អាបោធាតុ ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញទឹកដែរឬ។ អើ។ បើអ្នកឃើញទឹកដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាបោធាតុ ជាសនិទស្សនៈដែរ។បេ។ បុគ្គលមិនគួរនិយាយថា តេជោធាតុ ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញភ្លើងកំពុងឆេះដែរឬ។ អើ។
ID: 637652635095742178
ទៅកាន់ទំព័រ៖