ព្រះត្រៃបិដក ភាគ ៨៥
[៦៨៤] អាយតនៈ គឺរូប។បេ។ អាយតនៈ គឺសំឡេង។បេ។ អាយតនៈ គឺក្លិន។បេ។ អាយតនៈ គឺរស។បេ។ អាតយនៈ គឺសម្ផ័ស្ស ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយរូបក្ខន្ធ។ បើអាយតនៈ គឺសម្ផ័ស្ស ដល់នូវការរាប់ដោយរូបក្ខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺសម្ផ័ស្ស សង្គ្រោះដោយរូបក្ខន្ធ។
[៦៨៥] សុខវេទនា ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយវេទនាខន្ធ។ បើសុខវេទនា ដល់នូវការរាប់ដោយវេទនាខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សុខវេទនា សង្រ្គោះ ដោយវេទនាក្ខន្ធ។ ទុក្ខវេទនា។បេ។ អទុក្ខមសុខវេទនា ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយវេទនាខន្ធ។ បើអទុក្ខមសុខវេទនា ដល់នូវការរាប់ដោយវេទនាខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អទុក្ខមសុខវេទនា សង្រ្គោះដោយវេទនាខន្ធ។
ID: 637652636786522956
ទៅកាន់ទំព័រ៖