ព្រះត្រៃបិដក ភាគ ៨៥

 [៦៨៦] សញ្ញា កើតអំពី​ចក្ខុ​សម្ផ័​ស្ស ដល់​នូវ​ការរាប់​ដោយ​ខន្ធ​ណា។ ដល់​នូវ​ការរាប់​ដោយ​សញ្ញាខន្ធ។ បើ​សញ្ញា កើតអំពី​ចក្ខុ​សម្ផ័​ស្ស ដល់​នូវ​ការរាប់​ដោយ​សញ្ញាខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សញ្ញា កើតអំពី​ចក្ខុ​សម្ផ័​ស្ស សង្រ្គោះ​ដោយ​សញ្ញាខន្ធ។ សញ្ញា កើតអំពី​សោ​តសម្ផ័​ស្ស។បេ។ សញ្ញា កើតអំពី​មនោ​សម្ផ័​ស្ស ដល់​នូវ​ការរាប់​ដោយ​ខន្ធ​ណា។ ដល់​នូវ​ការរាប់​ដោយ​សញ្ញាខន្ធ។ បើ​សញ្ញា កើតអំពី​មនោ​សម្ផ័​ស្ស ដល់​នូវ​ការរាប់​ដោយ​សញ្ញាខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សញ្ញា កើតអំពី​មនោ​សម្ផ័​ស្ស សង្រ្គោះ​ដោយ​សញ្ញាខន្ធ។
 [៦៨៧] ចេតនា កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ ចេតនា កើតអំពី​មនោ​សម្ផ័​ស្ស ដល់​នូវ​ការរាប់​ដោយ​ខន្ធ​ណា។ ដល់​នូវ​ការរាប់​ដោយ​សង្ខារក្ខន្ធ។ បើ​ចេតនា កើតអំពី​មនោ​សម្ផ័​ស្ស ដល់​នូវ​ការរាប់​ដោយ​សង្ខារក្ខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​គួរ​ពោល​ថា ចេតនា កើតអំពី​មនោ​សម្ផ័​ស្ស សង្រ្គោះ​ដោយ​សង្ខារក្ខន្ធ។
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637652637005116692
ទៅកាន់ទំព័រ៖