ព្រះត្រៃបិដក ភាគ ៨៥

កើតជា​មួយ​គ្នា រលត់​ទៅជាមួយ​គ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយ​ពួក​ធម៌​នីមួយ​ឬ។ អើ។ បើ​ពួក​ធម៌​នីមួយ ប្រព្រឹត្តទៅ​ជាមួយ កើតជា​មួយ ច្រឡំ​ព្រម កើតជា​មួយ​គ្នា រលត់​ជាមួយគ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយ​ពួក​ធម៌​នីមួយ មាន (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ពួក​ធម៌​នីមួយ ប្រកបដោយ​ពួក​ធម៌​នីមួយ មិន​មាន​ទេ។
 [៦៩០] វេទនាខន្ធ កើតជា​មួយ​នឹង​សញ្ញាខន្ធ​ឬ។ អើ។ បើ​វេទនាខន្ធ កើតជា​មួយ​នឹង​សញ្ញាខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វេទនាខន្ធ ប្រកបដោយ​សញ្ញាខន្ធ (មាន)។ វេទនាខន្ធ កើតជា​មួយ​នឹង​សង្ខារក្ខន្ធ នឹង​វិញ្ញាណក្ខន្ធ​ឬ។ អើ។ បើ​វេទនាខន្ធ កើតជា​មួយ​នឹង​វិញ្ញាណក្ខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វេទនាខន្ធ ប្រកបដោយ​វិញ្ញាណក្ខន្ធ (មាន)។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ កើតជា​មួយ​នឹង​វេទនាខន្ធ នឹង​សញ្ញាខន្ធ នឹង​សង្ខារក្ខន្ធ​ឬ។ អើ។ បើ​វិញ្ញាណក្ខន្ធ កើតជា​មួយ​នឹង​សង្ខារក្ខន្ធ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វិញ្ញាណក្ខន្ធ ប្រកបដោយ​សង្ខារក្ខន្ធ (មាន) ប្រេងល្ង ឋិតនៅ​ស៊ប់ ចូល​ទៅ​ស៊ប់ ក្នុង​គ្រាប់ល្ង រស​អំពៅ​ឋិតនៅ​ស៊ប់ ចូល​ទៅ​ស៊ប់ ក្នុង​ដើម​អំពៅ យ៉ាងណា
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637652637503866616
ទៅកាន់ទំព័រ៖