ព្រះត្រៃបិដក ភាគ ៨៥
[៦៩៥] បុគ្គលមិនគួរនិយាយថា ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត ជាទានទេឬ។ អើ។ ទាន មានផលមិនជាទីប្រាថ្នា មានផលមិនជាទីត្រេកអរ មានផលមិនជាទីគាប់ចិត្ត មានផលច្រឡូកច្រឡំ ចម្រើនដោយទុក្ខ មានវិបាកជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងទានមានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អើ។ បើទានមានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ចាត់ជាទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា ចុះចីវរ ជាទានឬ។ អើ។ ចីវរ មានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា ចុះបិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ចាត់ជាទានឬ។ អើ។ គិលានប្បច្ចយភេសជ្ជបរិក្ខារ មានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652638676835557
ទៅកាន់ទំព័រ៖