ព្រះត្រៃបិដក ភាគ ៨៥

ម្នាល​ភិក្ខុ​ទាំងឡាយ (ក្នុង​សម័យ​នោះ) អរិយសាវ័ក លះបង់​នូវ​សញ្ញោជនៈ ៣ យ៉ាងគឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ ជាមួយនឹង​ការ​កើតឡើង​នៃ​ទស្សនៈ គឺ​សោតាបត្តិ​មគ្គ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៧៦] អ្នក​មិន​គប្បី​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះអរហន្ត មិន​គប្បី​ដឹង​នូវ​នាម និង​គោត្ត របស់​ស្រ្តី និង​បុរស មិន​គប្បី​ដឹង​នូវ​ផ្លូវ និង​មិនមែន​ផ្លូវ មិន​គប្បី​ដឹង​នូវ​ឈ្មោះ​នៃ​ស្មៅ ឈើ​តូច និង​ឈើ​ធំ​ឬ។ អើ។ បើ​ព្រះអរហន្ត មិន​គប្បី​ដឹង​នូវ​នាម និង​គោត្ត របស់​ស្រ្តី និង​បុរស មិន​គប្បី​ដឹង​នូវ​ផ្លូវ និង​មិនមែន​ផ្លូវ មិន​គប្បី​ដឹង​នូវ​ឈ្មោះ​នៃ​ស្មៅ ឈើ​តូច និង​ឈើ​ធំ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន។ ព្រះអរហន្ត មិន​គប្បី​ដឹង​នូវ​នាម និង​គោត្ត នៃ​ស្រ្តី និង​បុរស មិន​គប្បី​ដឹង​នូវ​ផ្លូវ និង​មិនមែន​ផ្លូវ មិន​គប្បី​ដឹង​នូវ​ឈ្មោះ​នៃ​ស្មៅ ឈើ​តូច និង​ឈើ​ធំ ព្រោះហេតុនោះ ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ព្រះអរហន្ត មិន​គប្បី​ដឹង​នូវ​សោតាបត្តិផល​ក្តី នូវ​សកទាគាមិផល​ក្តី នូវ​អនាគាមិផល​ក្តី នូវ​អរហត្តផល​ក្តី​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អញ្ញាណ​កថា។

ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637652537444287092
ទៅកាន់ទំព័រ៖