ព្រះត្រៃបិដក ភាគ ៨៥

 [៦៩៦] បុគ្គល​មិន​គួរ​និយាយ​ថា ធម៌ ប្រព្រឹត្តទៅ​ក្នុងចិត្ត ជា​ទាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
សទ្ធា ហិរិ និង​កុសល ហៅថា​ទាន ធម៌​ទាំង​នុ៎ះ ជាទី​ប្រព្រឹត្ត​ទៅ​រឿយៗនៃ​សប្បុរស ព្រោះថា អ្នកប្រាជ្ញ​ទាំងឡាយ រមែង​ពោល​នូវ​ធម៌​នុ៎ះ ថា​ជា​ផ្លូវ​គួរ​ប្រាថ្នា ព្រោះ​បុគ្គល​ទៅកាន់​ទេវលោក​ដោយ​ផ្លូវ​នុ៎ះ
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ធម៌​ប្រព្រឹត្តទៅ​ក្នុងចិត្ត ចាត់ជា​ទាន។
 [៦៩៧] បុគ្គល​មិន​គួរ​និយាយ​ថា ធម៌ ប្រព្រឹត្តទៅ​ក្នុងចិត្ត ចាត់ជា​ទាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ទាន ៥ យ៉ាងនេះ ជាម​ហា​ទាន ដែល​បណ្ឌិត​ដឹង​ថា​ជា​ទាន​ប្រសើរ ដឹង​ថា​មាន​មក​អស់​កាលយូរ​ហើយ ដឹង​ថា​ជា​វង្ស​របស់​សប្បុរស ជា​របស់​នៃ​បុរស​ក្នុង​កាលមុន ដែល​បណ្ឌិត​មិនដែល​លះបង់ មិនធ្លាប់​លះបង់ រមែង​មិន​លះ​ចោល នឹង​មិន​លះ​ចោល ដែល​ពួក​សមណព្រាហ្មណ៍​ជា​អ្នកប្រាជ្ញ មិន​បោះបង់ចោល​ឡើយ។ ទាន​ទាំង ៥ យ៉ាង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវ័ក ក្នុង​សាសនា​នេះ ជា​អ្នក​លះបង់​បាណាតិបាត វៀរ​ស្រឡះ​ចាក​បាណាតិបាត ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវ័ក វៀរ​ស្រឡះ​ចាក​បាណាតិបាត​ហើយ ឈ្មោះថា​ឲ្យ​អភ័យ ឲ្យ​នូវ​ការ​មិន​មាន​ពៀរ ឲ្យ​នូវ​សេចក្តី​មិន​ព្យាបាទ ដល់​សត្វ​ទាំងឡាយ​មាន​ប្រមាណ​មិនបាន
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 637652638930116800
ទៅកាន់ទំព័រ៖