ព្រះត្រៃបិដក ភាគ ៨៥

លុះ​ឲ្យ​អភ័យ ឲ្យ​នូវ​ការ​មិន​មាន​ពៀរ ឲ្យ​នូវ​សេចក្តី​មិន​ព្យាបាទ ដល់​សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន​ហើយ រមែង​ជា​អ្នកមាន​ចំណែក ដោយ​សេចក្តី​មិន​មាន​ភ័យ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ មាន​ប្រមាណ​មិនបាន ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជា​ទាន​ទី ១ ជាម​ហា​ទាន ដែល​បណ្ឌិត​ដឹង​ថា​ជា​ទាន​ប្រសើរ ដឹង​ថា​មាន​មក​អស់​កាលយូរ​ហើយ ដឹង​ថា​ជា​វង្ស​របស់​សប្បុរស ជា​របស់​នៃ​បុរស​ក្នុង​កាលមុន ដែល​បណ្ឌិត​មិនដែល​លះបង់ មិនធ្លាប់​លះបង់ រមែង​មិន​លះ​ចោល នឹង​មិន​លះ​ចោល ដែល​សមណព្រាហ្មណ៍ ជា​អ្នកប្រាជ្ញ មិន​បោះបង់ចោល​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត អរិយសាវ័ក លះបង់​នូវ​អទិន្នាទាន។បេ។ លះបង់​នូវ​ការប្រព្រឹត្តិ​ខុស ក្នុង​កាម​ទាំងឡាយ។បេ។ លះបង់​នូវ​មុសាវាទ។បេ។ លះបង់​នូវ​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ ជា​អ្នក​វៀរ​ស្រឡះ ចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវ័ក វៀរ​ស្រឡះ​ចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ​ហើយ ឈ្មោះថា ឲ្យ​នូវ​អភ័យ ឲ្យ​នូវ​ការ​មិន​មាន​ពៀរ ឲ្យ​នូវ​សេចក្តី​មិន​ព្យាបាទ ដល់​សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន លុះ​ឲ្យ​នូវ​អភ័យ ឲ្យ​នូវ​ការ​មិន​មាន​ពៀរ ឲ្យ​នូវ​សេចក្តី​មិន​ព្យាបាទ ដល់​សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន​ហើយ
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637652639131679138
ទៅកាន់ទំព័រ៖