ព្រះត្រៃបិដក ភាគ ៨៥

 [៦៩៩] ទេយ្យធម៌ ឈ្មោះថា​ជា​ទាន​ឬ។ អើ។ ទេយ្យធម៌ មានផល​ជាទី​ប្រាថ្នា មានផល​ជាទី​ត្រេកអរ មានផល​ជាទី​គាប់ចិត្ត មានផល​មិន​ច្រឡូកច្រឡំ ចម្រើន​ដោយ​សុខ មាន​វិបាក​ជា​សុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ទាន​មានផល​ជាទី​ប្រាថ្នា (យ៉ាងនេះ) ចុះ​ចីវរ ជា​ទាន​ឬ។ អើ។ ចីវរ​មានផល​ជាទី​ប្រាថ្នា មានផល​ជាទី​ត្រេកអរ មានផល​ជាទី​គាប់ចិត្ត មានផល​មិន​ច្រឡូកច្រឡំ ចម្រើន​ដោយ​សុខ មាន​វិបាក​ជា​សុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ទាន​មានផល​ជាទី​ប្រាថ្នា (យ៉ាងនេះ) ចុះ​បិណ្ឌបាត ជា​ទាន សេនាសនៈ ជា​ទាន គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ជា​ទាន​ដែរ​ឬ។ អើ។ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ មានផល​ជាទី​ប្រាថ្នា មានផល​ជាទី​ត្រេកអរ មានផល​ជាទី​គាប់ចិត្ត មានផល​មិន​ច្រឡូកច្រឡំ ចម្រើន​ដោយ​សុខ មាន​វិបាក​ជា​សុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ទេយ្យធម៌ ជា​ទាន​ទេ។

ចប់ ទានកថា។


បរិភោគ​មយ​បុញ្ញ​កថា


 [៧០០] បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ឬ។ អើ។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637652639628866682
ទៅកាន់ទំព័រ៖