ព្រះត្រៃបិដក ភាគ ៨៥

ផស្សៈ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន វេទនា​តែង​ចម្រើន សញ្ញា​តែង​ចម្រើន ចេតនា​តែង​ចម្រើន ចិត្ត​តែង​ចម្រើន សទ្ធា​តែង​ចម្រើន វីរិយៈ​តែង​ចម្រើន សតិ​តែង​ចម្រើន សមាធិ​តែង​ចម្រើន បញ្ញា​តែង​ចម្រើន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧០១] បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ឬ។ អើ។ បុណ្យ តែង​ចម្រើន ដូចជា​វល្លិ (ឡើងដើមឈើ) ចម្រើន​ដូចជា​ពួរជ្រៃ ចម្រើន​ដូចជា​ដើមឈើ ចម្រើន​ដូចជា​ស្មៅ ចម្រើន​ដូចជា​បាច់​នៃ​ស្មៅ​យាប្លង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧០២] បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ឬ។ អើ។ ទាយក​ឲ្យ​ទាន មិន​ពិចារណា​ទេ បុណ្យ មាន​ដែរ​ឬ។ អើ។ បុណ្យ​របស់​បុគ្គល កាល​មិន​នឹកនា មិន​អើ​ពី មិន​ពិចារណា មិន​ធ្វើ​ទុក​ក្នុងចិត្ត មិន​គិត មិន​ប្រាថ្នា មិន​តំ​កល់​ចិត្ត​មាំ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​បុណ្យ​របស់​បុគ្គល កាល​នឹកនា អើពើ ពិចារណា ធ្វើ​ទុក​ក្នុងចិត្ត គិត ប្រាថ្នា តំ​កល់​ចិត្ត​មាំ មាន​ឬ។
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637652639928866926
ទៅកាន់ទំព័រ៖