ព្រះត្រៃបិដក ភាគ ៨៥
អើ។ បើបុណ្យរបស់បុគ្គល កាលនឹកនា អើពើ ពិចារណា ធ្វើទុកក្នុងចិត្ត គិត ប្រាថ្នា តំកល់ចិត្តមាំ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនទេ។
[៧០៣] បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ ទាយកឲ្យទាន ហើយត្រិះរិះនូវកាមវិតក្កៈ ត្រិះរិះនូវព្យាបាទវិតក្កៈ ត្រិះរិះនូវវិហឹសាវិតក្កៈ បុណ្យ មានដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរ មានឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងចំណែកស មកកាន់ភាវៈចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងចំណែកស មកកាន់ភាវៈចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងណាស់នេះ មាន ៤យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងណាស់ទាំង ៤ នោះ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពី
ID: 637652640168554233
ទៅកាន់ទំព័រ៖