ព្រះត្រៃបិដក ភាគ ៨៥
នេះជាធម្មជាតឆ្ងាយក្រៃលែងណាស់ទី១ ម្នាលភិក្ខុទាំងឡាយ ត្រើយខាងអាយ និងត្រើយខាងនាយនៃសមុទ្រនេះ ជាធម្មជាតឆ្ងាយក្រៃលែងណាស់ទី២ ម្នាលភិក្ខុទាំងឡាយ ព្រះអាទិត្យ រះឡើងអំពីទីណា និងអស្តង្គតទៅក្នុងទីណា នេះជាធម្មជាតឆ្ងាយក្រៃលែងណាស់ទី ៣ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយរបស់ពួកសប្បុរស និងធម៌ទាំងឡាយរបស់ពួកអសប្បុរស នេះជាធម្មជាតឆ្ងាយក្រៃលែងណាស់ទី ៤ ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងណាស់ មាន ៤ យ៉ាងនេះឯង
ពពក (ឋិតនៅក្នុងទីឆ្ងាយ) ប្រឹថពី (ក៏ឋិតនៅ) ក្នុងទីឆ្ងាយពីគ្នា (អ្នកប្រាជ្ញពោល) នូវត្រើយសមុទ្រនោះថាឆ្ងាយ ព្រះអាទិត្យ រះឡើងអំពីទីណា ព្រះអាទិត្យ អស្តង្គតទៅក្នុងទីណា អ្នកប្រាជ្ញពោលនូវទីនោះ ថាជាទីឆ្ងាយក្រៃលែងអំពីទីនោះពិត បុគ្គលអ្នកសំដែងនូវធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស រមែងមាន សមាគមរបស់សប្បុរសទាំងឡាយ ឋិតនៅដរាបណា (បុគ្គលអ្នកសំដែង) ក៏រមែងមានដរាបនោះ សមាគមរបស់អសប្បុរសទាំងឡាយ រមែងសាបសូន្យទៅឆាប់រហ័ស ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ
ID: 637652640391366778
ទៅកាន់ទំព័រ៖