ព្រះត្រៃបិដក ភាគ ៨៥
[៧០៥] បុគ្គលមិនគួរនិយាយថា បុណ្យ សម្រេចដោយការបិរភោគ តែងចម្រើនឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ៤ យ៉ាងនេះ នាំមកនូវសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីឲ្យនូវអវយវៈដ៏ប្រសើរក្រៃលែង មានវិបាកជាសុខ ប្រព្រឹត្តទៅ ដើម្បីឋានសួគ៌ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីគាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ អានិសង្សនៃបុណ្យ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិភោគ (ប្រើប្រាស់) ចីវរ របស់ទាយកណា ហើយចូលកាន់ចេតោសមាធិ មានប្រមាណមិនបាន អានិសង្សនៃបុណ្យ អានិសង្សនៃកុសល នាំមកនូវសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីឲ្យនូវអវយវៈដ៏ប្រសើរក្រៃលែង មានវិបាកជាសុខ ប្រព្រឹត្តទៅ ដើម្បីឋានសួគ៌ មានប្រមាណមិនបាន រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីគាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទាយកនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិភោគបិណ្ឌបាត។បេ។ បរិភោគសេនាសនៈ។បេ។ បរិភោគគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ទាយកណា ហើយចូលកាន់ចេតោសមាធិ មានប្រមាណមិនបាន អានិសង្សនៃបុណ្យ អានិសង្សនៃកុសល
ID: 637652640857304896
ទៅកាន់ទំព័រ៖