ព្រះត្រៃបិដក ភាគ ៨៥

នាំមក​នូវ​សេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីឲ្យ​នូវ​អវយវៈ​ដ៏​ប្រសើរ​ក្រៃលែង មាន​វិបាក​ជា​សុខ ប្រព្រឹត្តទៅ ដើម្បី​ឋានសួគ៌ មាន​ប្រមាណ​មិនបាន រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាថ្នា ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​គាប់ចិត្ត ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទាយក​នោះ ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ៤ យ៉ាងនេះ​ឯង នាំមក​នូវ​សេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីឲ្យ​នូវ​អវយវៈ​ដ៏​ប្រសើរ​ក្រៃលែង មាន​វិបាក​ជា​សុខ ប្រព្រឹត្តទៅ ដើម្បី​ឋានសួគ៌ រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាថ្នា ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​គាប់ចិត្ត ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន។
 [៧០៦] បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ឬ។ អើ។ ទាយក​ឲ្យ​ទាន បដិ​គ្គា​ហកៈ​ទទួល​ហើយ មិន​បរិភោគ លះបង់​ចោល បុណ្យ រមែង​មាន​ឬ។ អើ។ បើ​ទាយក​ឲ្យ​ទាន បដិ​គ្គា​ហកៈ ទទួល​ហើយ មិន​បរិភោគ លះបង់​ចោល បុណ្យ រមែង​មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ទេ។
 [៧០៧] បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ឬ។ អើ។
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637652641099335587
ទៅកាន់ទំព័រ៖