ព្រះត្រៃបិដក ភាគ ៨៥
កង្ខាកថា
[៧៧] កង្ខា (ការងឿងឆ្ងល់) របស់ព្រះអរហន្ត មានឬ។ អើ។ វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្ត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៨] វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើវិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កង្ខា របស់ព្រះអរហន្ត មានទេ។
[៧៩] (កង្ខា របស់បុថុជ្ជន មាន វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់បុថុជ្ជននោះ មានដែរឬ។ អើ។ កង្ខា របស់ព្រះអរហន្ត មាន វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨០] កង្ខា របស់ព្រះអរហន្ត មាន វិចិកិច្ឆា បរិយុដ្ឋានៈគឺវិចិកិច្ឆា សញ្ញោជនៈគឺវិចិកិច្ឆា នីវរណៈគឺវិចិកិច្ឆា របស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ កង្ខា របស់បុថុជ្ជន មាន វិចិកិច្ឆា
ID: 637652537946161661
ទៅកាន់ទំព័រ៖