ព្រះត្រៃបិដក ភាគ ៨៥

ទាយក​ឲ្យ​ទាន កាលបើ​បដិ​គ្គា​ហកៈ ទទួល​ហើយ ពួក​ស្តេច​យក​ទៅ​ក្តី ពួក​ចោរលួច​យក​ទៅ​ក្តី ភ្លើង​ឆេះ​ក្តី ទឹក​បន្សាត់​ទៅ​ក្តី ពួក​ទាយាទ​មិនជា​ទីស្រឡាញ់​យក​ទៅ​ក្តី បុណ្យ រមែង​មាន​ឬ។ អើ។ បើ​ទាយក​ឲ្យ​ទាន កាលបើ​បដិ​គ្គា​ហកៈ ទទួល​ហើយ ពួក​សេ្តច​យក​ទៅ​ក្តី ពួក​ចោរលួច​ទៅ​ក្តី ភ្លើង​ឆេះ​ក្តី ទឹក​បន្សាត់​ទៅ​ក្តី ពួក​ទាយាទ​មិនជា​ទីស្រឡាញ់​យក​ទៅ​ក្តី បុណ្យ រមែង​មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​និយាយ​ថា បុណ្យ សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន​ទេ។

ចប់ បរិភោគ​មយ​បុញ្ញ​កថា។


ឥតោ​ទិន្ន​កថា


 [៧០៨] ពួក​ប្រេត ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បេត​វិស័យ​នោះ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ បាន​ដែរ​ឬ។ អើ។ ញាតិ​ទាំងឡាយ ឲ្យ​ចីវរ អំពី​មនុស្សលោក​នេះ ពួក​ប្រេត​បរិភោគ​ចីវរ​នោះ ក្នុង​បេត​វិស័យ​នោះ​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ញាតិ​ឲ្យ​បិណ្ឌបាត អំពី​មនុស្សលោក​នេះ ឲ្យ​សេនាសនៈ អំពី​មនុស្សលោក​នេះ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ អំពី​មនុស្សលោក​នេះ ឲ្យ​វត្ថុ​គួរ​ទំពាស៊ី អំពី​មនុស្សលោក​នេះ ឲ្យ​វត្ថុ​គួរ​បរិភោគ អំពី​មនុស្សលោក​នេះ ឲ្យទឹក​គួរ​ផឹក អំពី​មនុស្សលោក​នេះ
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637652641373710577
ទៅកាន់ទំព័រ៖