ព្រះត្រៃបិដក ភាគ ៨៥

ពួក​ប្រេត បរិភោគ​ទឹក​គួរ​ផឹក​នោះ ក្នុង​បេត​វិស័យ​នោះ​បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧០៩] ពួក​ប្រេត ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បេត​វិស័យ​នោះ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ​បាន​ឬ។ អើ។ បុគ្គល​ដទៃ ជា​អ្នកធ្វើ​នូវ​បុគ្គល​ដទៃ សុខទុក្ខ​ដែល​បុគ្គល​ដទៃ​ធ្វើ បុគ្គល​ដទៃ​ធ្វើ បុគ្គល​ដទៃ​ទទួល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧១០] បុគ្គល​មិន​គួរ​និយាយ​ថា ពួក​ប្រេត ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បេត​វិស័យ​នោះ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ​ទេ​ឬ។ អើ។ ក្រែង​ពួក​ប្រេត អនុមោទនា នូវ​ទាន​ដែល​ញាតិ​កាល​ឲ្យ ដើម្បី​ប្រយោជន៍​ខ្លួន ហើយ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ញុំាង​បីតិ​ឲ្យ​កើតឡើង បាន​ចំពោះ​នូវ​សោមនស្ស​ឬ។ អើ។ បើ​ពួក​ប្រេត អនុមោទនា នូវ​ទាន​ដែល​ញាតិ​កាល​ឲ្យ ដើម្បី​ប្រយោជន៍​ខ្លួន ហើយ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ញុំាង​បីតិ​ឲ្យ​កើតឡើង បាន​ចំពោះ​នូវ​សោមនស្ស ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ពួក​ប្រេត ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បេត​វិស័យ​នោះ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ​បាន។
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637652641629492608
ទៅកាន់ទំព័រ៖