ព្រះត្រៃបិដក ភាគ ៨៥

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ពួក​ប្រេត​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បេត​វិស័យ​នោះ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ​បាន។
 [៧១២] បុគ្គល មិន​គួរ​និយាយ​ថា ពួក​ប្រេត ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បេត​វិស័យ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មាតា និង​បិតា កាល​ឃើញច្បាស់ នូវ​ស្ថាន ៥ យ៉ាងនេះ ទើប​ប្រាថ្នា​បុត្រ ដែល​កើត​ក្នុង​ត្រកូល។ ស្ថាន​ទាំង ៥ យ៉ាង តើ​ដូចម្តេច។ គឺ​បុត្រ​ដែល​យើង​ចិញ្ចឹម​ហើយ នឹង​ចិញ្ចឹម​យើង​វិញ ១ នឹង​ធ្វើ​កិច្ច​របស់​យើង ១ វង្សត្រកូល​នឹង​ឋិតនៅ​អស់​កាលយូរ ១ បុត្រ​នឹង​ទទួល​គ្រប់គ្រង​មត៌ក ១ មួយទៀត បុត្រ​នឹង​ឧទ្ទិស​បញ្ជូន​ទក្ខិណាទាន​ដល់​យើង ដែល​ធ្វើ​កាលកិរិយា​ទៅ​កើត​ក្នុង​បរលោក​នាយ ១ ម្នាល​ភិក្ខុ​ទាំងឡាយ មាតា និង​បិតា កាល​ឃើញច្បាស់ នូវ​ស្ថាន​ទាំង ៥ យ៉ាងនេះ​ឯង ទើប​ប្រាថ្នា​បុត្រ ដែល​កើត​ក្នុង​ត្រកូល
បណ្ឌិត​ទាំងឡាយ កាលបើ​ឃើញច្បាស់ នូវ​ស្ថាន​ទាំង ៥ យ៉ាង​ហើយ ទើប​ប្រាថ្នា​បុត្រ (ដោយ​គិតថា) បុត្រ​ដែល​យើង​ចិញ្ចឹម​ហើយ នឹង​ចិញ្ចឹម​យើង​វិញ ១ នឹង​ធ្វើ​កិច្ច​របស់​យើង ១
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637652642063398037
ទៅកាន់ទំព័រ៖