ព្រះត្រៃបិដក ភាគ ៨៥
ការគិត ការប្រាថ្នា ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃប្រឹថពីនោះ មិនមានទេឬ។ អើ។ បើប្រឹថពី មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹក។បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃប្រឹថពីនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ប្រឹថពី ជាវិបាកនៃកម្មទេ។
[៧១៤] ផស្សៈ ជាវិបាកនៃកម្ម ផស្សៈ គួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍ មិនជាទុក្ខមិនជាសុខ ប្រកបដោយសុខវេទនា ដោយទុក្ខវេទនា។បេ។ ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាសភាវៈប្រកបដោយអារម្មណ៍ ការនឹកនា។បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃផស្សៈនោះ មានដែរឬ។ អើ។ ប្រឹថពី ជាវិបាកនៃកម្ម ប្រឹថពីគួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍មិនជាទុក្ខមិនជាសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា
ID: 637652642724491889
ទៅកាន់ទំព័រ៖