ព្រះត្រៃបិដក ភាគ ៨៥

ប្រកបដោយ​ចេតនា ប្រកបដោយ​ចិត្ត ជា​ធម្មជាត​ប្រកបដោយ​អារម្មណ៍ ការ​នឹកនា ការ​អើពើ ការពិចារណា ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត ការ​ប្រាថ្នា ការ​តាំង​ទុក (នូវ​សេចក្តី​ប្រាថ្នា) នៃ​ប្រឹថពី​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧១៥] ប្រឹថពី ជា​វិបាក​នៃ​កម្ម ប្រឹថពី មិន​គួរ​ដល់​ការ​រង​សុខ មិន​គួរ​ដល់​ការ​រងទុក្ខ។បេ។ ជា​ធម្មជាត​មិន​មាន​អារម្មណ៍ ការ​នឹកនា។បេ។ ការ​តាំង​ទុក (នូវ​សេចក្តី​ប្រាថ្នា) នៃ​ប្រឹថពី​នោះ មិន​មាន​ទេ​ឬ។ អើ។ ផស្សៈ ជា​វិបាក​នៃ​កម្ម ផស្សៈ មិន​គួរ​ដល់​ការ​រង​សុខ មិន​គួរ​ដល់​ការ​រងទុក្ខ។បេ។ ជាស​ភាវៈ​មិន​មាន​អារម្មណ៍ ការ​នឹកនា។បេ។ ការ​តាំង​ទុក (នូវ​សេចក្តី​ប្រាថ្នា) នៃ​ផស្សៈ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧១៦] ប្រឹថពី ជា​វិបាក​នៃ​កម្ម​ឬ។ អើ។ ប្រឹថពី គួរ​ដល់​ការ​លើកឡើង និង​ការ​ដាក់ចុះ គួរ​ដល់​ការ​ដាច់​បង់ និង​ការ​បែកធ្លាយ​ដែរ​ឬ។ អើ។ វិបាក​នៃ​កម្ម គួរ​ដល់​ការ​លើកឡើង និង​ការ​ដាក់ចុះ គួរ​ដល់​ការ​ដាច់​បង់ និង​ការ​បែកធ្លាយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧១៧] ប្រឹថពី បុគ្គល​គប្បី​បាន ដើម្បី​ទិញ ដើម្បី​លក់ ដើម្បី​តំ​កល់​ទុក ដើម្បី​សន្សំទុក ដើម្បី​ជ្រើសរើស​ដែរ​ឬ។ អើ។ វិបាក​នៃ​កម្ម
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 637652643022772941
ទៅកាន់ទំព័រ៖