ព្រះត្រៃបិដក ភាគ ៨៥

បុគ្គល​គប្បី​បាន ដើម្បី​ទិញ ដើម្បី​លក់ ដើម្បី​តំ​កល់​ទុក ដើម្បី​សន្សំទុក ដើម្បី​ជ្រើសរើស​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧១៨] ប្រឹថពី ជា​សាធារណៈ ដល់​ពួក​សត្វ​ដទៃ​ដែរ​ឬ។ អើ។ វិបាក​នៃ​កម្ម ជា​សាធារណៈ ដល់​ពួក​សត្វ​ដទៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧១៩] វិបាក​នៃ​កម្ម ជា​សាធារណៈ ដល់​ពួក​សត្វ​ដទៃ​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
កំណប់ទ្រព្យ គឺ​បុណ្យ មិនជា​សាធារណៈ ដល់​ពួក​សត្វ​ដទៃ​ទេ ចោរលួច​យក​មិនបានទេ សត្វ​នោះ គប្បី​ធ្វើបុណ្យ​ទាំងឡាយ គប្បី​ប្រព្រឹត្ត​ធម៌​នោះ ឲ្យ​សុចរិត ដោយពិត
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា វិបាក​នៃ​កម្ម ជា​សាធារណៈ ដល់​ពួក​សត្វ​ដទៃ​ទេ។
 [៧២០] ប្រឹថពី ជា​វិបាក​នៃ​កម្ម​ឬ។ អើ។ ប្រឹថពី​តាំងនៅ​មុន ហើយ​ទើប​សត្វ​ទាំងឡាយ កើតឡើង​ជា​ខាងក្រោយ​ឬ។ អើ។ វិបាក​កើតឡើង​មុន ទើប​សត្វ​ទាំងឡាយ ធ្វើ​កម្ម ដើម្បី​បាន​នូវ​វិបាក ក្នុង​កាល​ជា​ខាងក្រោយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧២១] ប្រឹថពី ជា​វិបាក​នៃ​កម្ម របស់​សត្វ​ទាំងអស់​ឬ។ អើ។ សត្វ​ទាំងអស់ បរិភោគ​ប្រឹថពី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637652643339804240
ទៅកាន់ទំព័រ៖