ព្រះត្រៃបិដក ភាគ ៨៥

។បេ។ សត្វ​ទាំងអស់ បរិភោគ​ប្រឹថពី​ឬ។ អើ។ សត្វ​ពួក​ខ្លះ បរិភោគ​ប្រឹថពី ហើយ​រលត់​ទៅ មាន​ដែរ​ឬ។ អើ។ សត្វ​ពួក​ខ្លះ ញុំាង​វិបាក​នៃ​កម្ម​មិន​ឲ្យអស់​ទៅ ហើយ​រលត់​ទៅ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧២២] ប្រឹថពី ជា​វិបាក​នៃ​កម្ម របស់​សត្វ​ជាច​ក្រ​ពត្តិ​ឬ។ អើ។ ពួក​សត្វ​ដទៃ បរិភោគ​ប្រឹថពី​ឬ។ អើ។ ពួក​សត្វ​ដទៃ​បរិភោគ​វិបាក​នៃ​កម្ម របស់​សត្វ​ជាច​ក្រ​ពត្តិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​ដទៃ បរិភោគ​វិបាក​នៃ​កម្ម របស់​សត្វ​ជាច​ក្រ​ពត្តិ​ឬ។ អើ។ ពួក​សត្វ​ដទៃ បរិភោគ​ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់​សត្វ​ជាច​ក្រ​ពត្តិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧២៣] បុគ្គល​មិន​គួរ​និយាយ​ថា ប្រឹថពី ជា​វិបាក​នៃ​កម្ម​ទេ​ឬ។ អើ។ ក្រែង​កម្ម​ដែល​គួរ​ដល់​ការប្រព្រឹត្តិ​ទៅ ដើម្បី​ភាវៈ​នៃ​ខ្លួន​ជា​ឥស្សរៈ កម្ម​ដែល​គួរ​ដល់​ការប្រព្រឹត្តិ​ទៅ ដើម្បី​ភាវៈ​នៃ​ខ្លួន​ជា​អធិបតី មាន​ដែរ​ឬ។ អើ។ បើ​កម្ម​ដែល​គួរ​ដល់​ការប្រព្រឹត្តិ​ទៅ ដើម្បី​ភាវៈ​នៃ​ខ្លួន​ជា​ឥស្សរៈ កម្ម​ដែល​គួរ​ដល់​ការប្រព្រឹត្តិ​ទៅ ដើម្បី​ភាវៈ​នៃ​ខ្លួន​ជា​អធិបតី រមែង​មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ប្រឹថពី ជា​វិបាក​នៃ​កម្ម។

ចប់ បឋវី​កម្ម​វិ​បា​កោ​តិក​ថា។

ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637652643602773398
ទៅកាន់ទំព័រ៖