ព្រះត្រៃបិដក ភាគ ៨៥

ទឹក​សុក្កៈ​មិន​ស្អាត​របស់​ខ្លួន នាំ​យក​ការ​ចេញ​ទឹក​សុក្កៈ​មិន​ស្អាត​របស់​ពួក​ជន​ដទៃ នាំ​យក​ការ​បញ្ចេញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩] ទេវតា​ជា​ពួក​នៃ​មារ មិន​នាំ​យក​ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត​របស់​ខ្លួន មិន​នាំ​យក​ទឹក​សុក្កៈ​របស់​អ្នកដទៃ មិន​នាំ​យក​ទឹក​សុក្កៈ​របស់​ព្រះអរហន្ត​នោះ​ទេ​ឬ។ អើ។ បើ​ទេវតា​ជា​ពួក​នៃ​មារ មិន​នាំ​យក​ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត​របស់​ខ្លួន មិន​នាំ​យក​ទឹក​សុក្កៈ​របស់​ពួក​ជន​ដទៃ មិន​នាំ​យក​ទឹក​សុក្កៈ​របស់​ព្រះអរហន្ត​នោះ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ទេវតា​ជា​ពួក​នៃ​មារ នាំ​យក​ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត​របស់​ព្រះអរហន្ត​ទេ។
 [១០] ទេវតា​ជា​ពួក​នៃ​មារ នាំ​យក​ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត​របស់​ព្រះអរហន្ត​ឬ។ អើ។ ទេវតា​ជា​ពួក​នៃ​មារ នាំ​យក​តាម​រណ្តៅ​នៃ​រោម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១១] ទេវតា​ជា​ពួក​នៃ​មារ នាំ​យក​ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត​របស់​ព្រះអរហន្ត​ឬ។ អើ។ ព្រោះ​ហេតុអ្វី។ ព្រោះ​ទេវតា (មានគំនិត​ថា) យើ​ងនឹងញុំាង​អ្នកដទៃ​ឲ្យ​កាន់​យក​មតិ​ខុស។ ព្រះអរហន្ត​មាន​មតិ​ខុស​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១២] មតិ​ខុស​របស់​ព្រះអរហន្ត មាន​ដែ​ទេ។ អើ។ មតិ​ខុស​របស់​ព្រះអរហន្ត ក្នុង​ព្រះ​សាស្តា មតិ​ខុស​ក្នុង​ព្រះធម៌ មតិ​ខុស​ក្នុង​ព្រះសង្ឃ
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637652530104286585
ទៅកាន់ទំព័រ៖