ព្រះត្រៃបិដក ភាគ ៨៥

បរិយុ​ដ្ឋានៈ​គឺ​វិចិកិច្ឆា សញ្ញោជនៈ​គឺ​វិចិកិច្ឆា នី​វរ​ណៈ​គឺ​វិចិកិច្ឆា របស់​បុថុជ្ជន​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨១] កង្ខា របស់​ព្រះអរហន្ត មាន​ឬ។ អើ។ កង្ខា របស់​ព្រះអរហន្ត ក្នុង​ព្រះ​សាស្តា កង្ខា​ក្នុង​ព្រះធម៌ កង្ខា​ក្នុង​ព្រះសង្ឃ កង្ខា​ក្នុង​សិក្ខា កង្ខា​ក្នុង​ខន្ធ​ជា​ចំណែកខាង​ដើម កង្ខា​ក្នុង​ខន្ធ​ជា​ចំណែកខាង​ចុង កង្ខា​ក្នុង​ខន្ធ​ជា​ចំណែកខាង​ដើម និង​ចំណែកខាង​ចុង កង្ខា​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨២] កង្ខា របស់​ព្រះអរហន្ត ក្នុង​ព្រះ​សាស្តា កង្ខា​ក្នុង​ព្រះធម៌ កង្ខា​ក្នុង​ព្រះសង្ឃ។បេ។ កង្ខា​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មិន​មាន​ទេ​ឬ។ អើ។ បើ​កង្ខា របស់​ព្រះអរហន្ត​ក្នុង​ព្រះ​សាស្តា កង្ខា​ក្នុង​ព្រះធម៌។បេ។ កង្ខា​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កង្ខា របស់​ព្រះអរហន្ត មាន​ទេ។
 [៨៣] កង្ខា របស់​បុថុជ្ជន មាន កង្ខា របស់​បុថុជ្ជន​នោះ ក្នុង​ព្រះ​សាស្តា កង្ខា​ក្នុង​ព្រះធម៌។បេ។ កង្ខា​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មាន​ឬ។ អើ។ កង្ខា
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637652538213661576
ទៅកាន់ទំព័រ៖