ព្រះត្រៃបិដក ភាគ ៨៥
ជរាមរណវិបាកោតិកថា
[៧២៤] ជរា និងមរណៈ ជាវិបាកឬ។ អើ។ ជរា និងមរណៈ គួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអារម្មណ៍មិនជាទុក្ខមិនជាសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា ប្រកបដោយចេតនា ប្រកបដោយចិត្ត ជាធម្មជាតប្រកបដោយអារម្មណ៍ ការនឹកនា ការអើពើ ការពិចារណា ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃជរា និងមរណៈនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងជរា និងមរណៈ មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា។បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃជរា និងមរណៈនោះ មិនមានទេឬ។ អើ។ បើជរា និងមរណៈ មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា។បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃជរា និងមរណៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ជរា និងមរណៈ ជាវិបាកទេ។
ID: 637652643861991776
ទៅកាន់ទំព័រ៖