ព្រះត្រៃបិដក ភាគ ៨៥
[៧២៥] ផស្សៈ ជាវិបាក ផស្សៈគួរដល់ការរងសុខ គួរដល់ការរងទុក្ខ។បេ។ ជាសភាវៈប្រកបដោយអារម្មណ៍ ការនឹកនា។បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃផស្សៈនោះ មានដែរឬ។ អើ។ ជរា និងមរណៈ ជាវិបាក ជរា និងមរណៈគួរដល់ការរងសុខ គួរដល់ការរងទុក្ខ។បេ។ ជាធម្មជាតិប្រកបដោយអារម្មណ៍ ការនឹកនា។បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) ជរា និងមរណៈនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧២៦] ជរា និងមរណៈ ជាវិបាក ជរា និងមរណៈ មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។បេ។ ជាធម្មជាតមិនមានអារម្មណ៍ ការនឹកនា។បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃជរា និងមរណៈនោះ មិនមានទេឬ។ អើ។ ផស្សៈ ជាវិបាក ផស្សៈមិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។បេ។ ជាសភាវៈមិនមានអារម្មណ៍ ការនឹក។បេ។ ការតាំងទុក (នូវសេចក្តីប្រាថ្នា) នៃផស្សៈ នោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧២៧] ជរា និងមរណៈ នៃពួកកុសលធម៌ ជាវិបាកនៃអកុសលធម៌ឬ។ អើ។ ជរា និងមរណៈ នៃពួកកុសលធម៌ ជាវិបាកនៃពួកកុសលធម៌ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652651300272962
ទៅកាន់ទំព័រ៖