ព្រះត្រៃបិដក ភាគ ៨៥
[៧២៨] ជរា និងមរណៈនៃពួកកុសលធម៌ មិនគួរនិយាយថា ជាវិបាក នៃពួកកុសលធម៌ទេឬ។ អើ។ ជរា និងមរណៈ នៃពួកអកុសលធម៌ មិនគួរនិយាយថា ជាវិបាក នៃពួកអកុសលធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧២៩] ជរា និងមរណៈ នៃពួកកុសលធម៌ ជាវិបាក នៃពួកអកុសលធម៌ឬ។ អើ។ ជរា និងមរណៈ នៃពួកអកុសលធម៌ ជាវិបាក នៃពួកកុសលធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៣០] ជរា និងមរណៈ នៃពួកអកុសលធម៌ មិនគួរនិយាយថា ជាវិបាក នៃពួកកុសលធម៌ទេឬ។ អើ។ ជរា និងមរណៈ នៃពួកកុសលធម៌ មិនគួរនិយាយថា ជាវិបាកនៃពួកអកុសលធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៣១] ជរា និងមរណៈ នៃពួកកុសលធម៌ និងពួកអកុសលធម៌ ជាវិបាក នៃពួកអកុសលធម៌ឬ។ អើ។ ជរា និងមរណៈ នៃពួកកុសលធម៌ និងពួកអកុសលធម៌ ជាវិបាក នៃពួកកុសលធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652651626991846
ទៅកាន់ទំព័រ៖