ព្រះត្រៃបិដក ភាគ ៨៥
ក្រែងសោតាបត្តិផលមានឬ។ អើ។ បើសោតាបត្តិផល មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបាកនៃអរិយធម៌ មិនមានទេ។ ក្រែងសកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល មានឬ។ អើ។ បើអរហត្តផល មាន (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបាកនៃអរិយធម៌ មិនមានទេ។
[៧៣៦] សោតាបត្តិផល មិនមែនជាវិបាកទេឬ។ អើ។ ផលនៃទាន មិនមែនជាវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបត្តិផល មិនមែនជាវិបាកទេឬ។ អើ។ ផលនៃសីល។បេ។ ផលនៃភាវនា មិនមែនជាវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល មិនមែនជាវិបាកទេឬ។ អើ។ ផលនៃទាន មិនមែនជាវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរហត្តផល មិនមែនជាវិបាកទេឬ។ អើ។ ផលនៃសីល។បេ។ ផលនៃភាវនា មិនមែនជាវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៣៧] ផលនៃទាន ជាវិបាកឬ។ អើ។ សោតាបត្តិផល ជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652652240273014
ទៅកាន់ទំព័រ៖