ព្រះត្រៃបិដក ភាគ ៨៥
ផលនៃទាន ជាវិបាកឬ។ អើ។ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល ជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ផលនៃសីល។បេ។ ផលនៃភាវនា ជាវិបាកឬ។ អើ។ សោតាបត្តិផល ជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ផលនៃភាវនា ជាវិបាកឬ។ អើ។ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល ជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៣៨] កាមាវចរកុសល ប្រកបដោយវិបាកឬ។ អើ។ លោកុត្តរកុសល ប្រកបដោយវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបាវចរកុសល។បេ។ អរូបាវចរកុសល ប្រកបដោយវិបាកឬ។ អើ។ លោកុត្តរកុសល ប្រកបដោយវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៣៩] លោកុត្តរកុសល មិនមានវិបាកទេឬ។ អើ។ កាមាវចរកុសល មិនមានវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ លោកុត្តរកុសល មិនមានវិបាកទេឬ។ អើ។ រូបាវចរៈ។បេ។ អរូបាវចរកុសល មិនមានវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652652497461088
ទៅកាន់ទំព័រ៖