ព្រះត្រៃបិដក ភាគ ៨៥
វិបាកនៃធម៌ដែលមានវិបាកជាប្រក្រតីនោះ ជាធម៌មានវិបាកជាប្រក្រតីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាកនៃធម៌ដែលមានវិបាកជាប្រក្រតីនោះ ជាធម៌មានវិបាកជាប្រក្រតីឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន ការរំលត់នូវអនុបាទា មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៤៣] វិបាក ជាធម៌ដែលមានវិបាកជាប្រក្រតីឬ។ អើ។ ធម៌គឺវិបាកក្តី ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មានវិបាកជាប្រក្រតីក្តី វិបាកក្តី នុ៎ះជាធម៌តាំងនៅជាមួយគ្នា ស្មើគ្នា មានចំណែកស្មើ កើតជាមួយនឹងធម៌នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៤៤] វិបាក ជាធម៌មានវិបាកជាប្រក្រតីឬ។ អើ។ វិបាកក្តី ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មានវិបាកជាប្រក្រតីក្តី វិបាកក្តី ជាធម៌ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៤៥] វិបាក ជាធម៌មានវិបាកជាប្រក្រតីឬ។ អើ។ អកុសលនោះឯង ជាវិបាកនៃអកុសលនោះ កុសលនោះឯង ជាវិបាកនៃកុសលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652653102773080
ទៅកាន់ទំព័រ៖